🍀ជីវិតគឺជាភាពស្រស់ស្អាត!
🍀ពិភពលោកនេះគឺពិតជាគួរឱ្យចង់រស់នៅណាស់!
🍀ហើយមនុស្សជុំវិញយើងគឺសម្បុរស ចិត្តល្អ និង មានបេះដូងដែលបរិសុទ្ធស្អាត។
🍀គ្រប់ការជួបជុំ សុទ្ធតែមានតម្លៃ!
🍀អកុសលភាពខ្លះនៃជីវិត តែមកជាមួយនូវគុណតម្លៃដែលមានតម្លៃស្មើ ឬ លើសពីអ្វីដែលយើងបានរំពឹង។
🍀គ្រាមួយនៃជីវិតយើងគង់នឹងជួបរឿងល្អឥតខ្ចោះ និង មិនល្អឥតខ្ចោះ តែទាំនេះ ជារឿងដែលយើងមិមគេចផុត។
🍀ជីវិតគឺជាដំណើរ ហើយគ្រប់ជំហ៊ាននីមួយៗ តែងមកជាមួយរបួស និង ការជាសះស្បើយ។
🍀ថ្ងៃខ្លះវាពិតជាចត់ណាស់! តែហោចណាស់យើងនៅរស់ ហើយវាពិតជាភាពចាំបាច់មួយដែលយើងត្រូវរៀនរស់នៅក្នុងស្ថានភាពដែលលំបាក។
🍀រៀនដកដង្ហើម រៀនបន្ធូរអារម្មណ៍ ក្នុងភាពតឹងថប់!
🍀ក៏ព្រោះជីវិតគ្មានប័ណ្ណធានា គ្មានការជូនដំណឹងជាមុន ទើបយើងចាំត្រូវរឹងមាំ។
🍀បើថ្ងៃនេះយើងមិនអាចរីករាយ កុំបង្ខំខ្លួនធ្វើជារីករាយ បើយើងអត់ចង់និយាយច្រើន កុំបង្ខំខ្លួនឯងឱ្យនិយាយច្រើន ព្រោះថ្ងៃបន្ទាប់យើងនឹងរិះគន់ខ្លួនឯងជំនួសវិញម្ដង។ហើយយើងនឹងទទួលអារម្មណ៍មួយថាក្បត់ បន្ទាប់ពីថ្ងៃនោះចប់ទៅ។


