១- បង្រៀនកូនឱ្យរៀនគិតដោយខ្លួនឯង ធ្វើអ្វីមួយដោយខ្លួនឯង ដើម្បីឱ្យគេមានភាពក្លាហាន ទោះបីមិនមានវត្តមានឳពុកម្ដាយនៅក្បែរ។
២- ពិភពលោកនេះមិនតែងតែល្អដូចការគិតទេ បង្រៀនកូនឱ្យក្លាយជាមនុស្សល្អ ប៉ុន្តែក៏បង្រៀនកូនមិនឱ្យនរណាមកបោកប្រាស់ ឬបោកប្រើនោះដែរ។
៣- បរាជ័យ ឬបញ្ហាតូចៗខ្លះ ទុកឱ្យគេរៀនហែលឆ្លង រៀនភ្លក់ និងដោះស្រាយខ្លួនឯងខ្លះ ទើបគេអាចធំឡើងដោយអត្តចរិតរឹងមាំ ហើយហ៊ានប្រឈមមុខនឹងបញ្ហានានានៅពេលអនាគត។
៤- បង្រៀនកូនឱ្យរៀនត្រិះរិះពិចារណា មិនមែនត្រឹមឱ្យគេដឹងថាធ្វើរឿងនេះគឺ "ល្អ" តែម្យ៉ាងនោះទេ។ ឱ្យគេរៀនគិតថា ហេតុអ្វីបានជាត្រូវធ្វើរឿងនេះ? ហេតុអ្វីបានមិនត្រូវធ្វើរឿងនោះ? ធ្វើបែបនេះនឹងបណ្ដុះគំនិតរបស់កូនឱ្យមានការគិតជ្រៅ។


