🌱 ១. ភ្នាល់វិន័យ គេងឲ្យទៀងពេល ក្រោកឲ្យទៀងពេល ធ្វើអ្វីដែលគួរធ្វើ ទោះបីមិនចង់ធ្វើក៏ដោយ វិន័យតូចៗអាច
បង្កើតជីវិតធំមួយបាន។
🌱 ២. ភ្នាល់ចិត្ត បញ្ឈប់ការត្អូញត្អែរ កាត់បន្ថយអារម្មណ៍អវិជ្ជមាន រៀនស្ងៀមនៅពេលគួរស្ងៀម និងគិតឲ្យច្រើនមុននិយាយ។
🌱 ៣. ភ្នាល់ពេលវេលា កាត់បន្ថយការលេងបណ្ដាញសង្គម ដកពេលវេលាដែលខាតប្រយោជន៍ មកវិនិយោគលើការរៀន និងការអភិវឌ្ឍខ្លួនឯង។
🌱 ៤. ភ្នាល់ចំណេះដឹង អាន ស្តាប់ រៀនអ្វីថ្មីៗជារៀងរាល់ថ្ងៃ ចំណេះដឹងតូចៗថ្ងៃនេះ គឺជាអាវុធធំថ្ងៃស្អែក។
🌱 ៥. ភ្នាល់សុខភាព ថែទាំរាងកាយ ញ៉ាំអាហារដែលល្អ ដើរ ហាត់ប្រាណ ព្រោះគ្មានជោគជ័យណាអាចបន្តបាន បើសុខភាពដួលរលំ។
🌱 ៦. ភ្នាល់ការតាំងចិត្ត កុំបោះបង់កណ្តាលផ្លូវ កុំសង្ឃឹមលទ្ធផលលឿន ៣ខែអាចមិនផ្លាស់ប្តូរជីវិតទាំងមូល តែអាចផ្លាស់ប្តូរទិសដៅជីវិតបាន។
🎯 អ្នកដែលហ៊ានភ្នាល់ជាមួយខ្លួនឯង មិនចាំបាច់ឈ្នះអ្នកដទៃទេ ព្រោះគ្រាន់តែឈ្នះខ្លួនឯង ក៏លើសគ្រប់គ្រាន់ហើយ។
❤️ ៣ខែនេះ អ្នកអាចហត់ អាចឈឺចិត្ត ប៉ុន្តែ
៣ខែក្រោយ អ្នកនឹងអរគុណខ្លួនឯងដែលមិនចុះចាញ់ ៕


