អ្វីដែលអ្នកបានមកដោយកម្លាំងខ្លួនឯងផ្ទាល់ នឹងមានតម្លៃជាងអ្វីដែលបានមកដោយងាយៗ។ នៅពេលដែលយើងមិនធ្លាប់ទទួលខុសត្រូវដោយផ្ទាល់ ឬមិនធ្លាប់ប្រឈមមុខនឹងការលំបាក យើងភាគច្រើនមិនដឹងថា តម្លៃពិតប្រាកដនៃអ្វីៗទាំងនោះមានសារ:សំខាន់ប៉ុណ្ណាឡើយ។
👉នៅពេលដែលយើងត្រូវដើរទៅយកទឹកដោយផ្ទាល់ គឺជាពេលដែលយើងស្គាល់ថា តំណក់ទឹកនីមួយៗមានតម្លៃ និងពិបាកយ៉ាងណា ។ អ្វីៗទាំងអស់ដែលកើតចេញពីការខិតខំផ្ទាល់ខ្លួន នឹងធ្វើឱ្យយើងស្គាល់ច្បាស់ពីតម្លៃ និងអរគុណចំពោះវា ។ កុំខ្លាចនឹងការតស៊ូ ព្រោះវាជាអ្នកបង្រៀនឱ្យយើងដឹងថា តម្លៃពិតនៃជីវិតគឺស្ថិតនៅគ្រប់តំណក់ទឹកនៃការខិតខំប្រឹងប្រែង ។


