ការពារចិត្តគំនិត

P

[ ការពារចិត្តគំនិត ]

គំនិត ប្រៀបដូចជាមុខកាំបិត បើប្រើត្រូវវិធីនឹង មានប្រយោជន៍ជាច្រើន ប៉ុន្តែ បើប្រើខុស នឹងមានបញ្ហា ។


យើងមិនអាចផ្គាប់ចិត្ត គេគ្រប់គ្នាបានទេ ធ្វើកិច្ចការយើងឲ្យអស់ពីសមត្ថភាព គេគិតយ៉ាងណា និយាយអ្វីខ្លះ តាមតែគេគិតទៅចុះ កុំសូវយកខួរក្បាលទៅគិតច្រើនពេក វានាំតែភាពសៅហ្មងក្នុងចិត្តទេ ។ ការពារចិត្តគំនិតខ្លួនឯងឲ្យល្អ នោះជីវិតយើងក៏រីករាយទៅតាមរបៀបដែលយើងបានគិតដែរ ព្រោះទង្វើរបស់យើង វាកើតចេញពីគំនិតរបស់យើងទាំងស្រុង ។


បើយើងកាត់ភាពមួម៉ៅ ក្តៅក្រហាយ ច្រណែនឈ្នានីស ខឹង ស្អប់ គំនុំចេញពីចិត្តគំនិតរបស់យើងបាន ពេលនោះជីវិតរបស់យើង នឹងរកឃើញសេចក្តីសុខជារៀងរាល់ថ្ងៃ ។


Comments