ប៉េកាំង)៖ ក្នុងជំហានដ៏ធំមួយឆ្ពោះទៅរកការរស់នៅលើលំហអាកាសរយៈពេលវែង ទីភ្នាក់ងារអវកាសចិនបានប្រកាសថា ក្រុមអវកាសយានិកនៃបេសកកម្ម Shenzhou-19 បានសម្រេចជោគជ័យក្នុងការពិសោធន៍ «រស្មីសំយោគសិប្បនិម្មិត ឬ Artificial Photosynthesis» ជាលើកដំបូងបង្អស់នៅលើស្ថានីយអវកាស Tiangong កាលពីចុងខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ជោគជ័យនេះត្រូវបានគេចាត់ទុកថាជា «របកគំហើញប្រវត្តិសាស្ត្រ» ដែលនឹងជួយកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើការដឹកជញ្ជូនស្បៀង និងឥន្ធនៈពីផែនដី។
ខុសពីការផលិតអុកស៊ីហ្សែនតាមបែបបុរាណ ដែលប្រើប្រាស់ថាមពលអគ្គិសនីមហាសាល បច្ចេកវិទ្យាថ្មីដែលក្រុមអវកាសយានិក Shenzhou-19 បានសាកល្បងនេះ គឺដំណើរការដោយការប្រើប្រាស់កាតាលីករ (Semiconductor Catalysts) ដោយពួកគេបានប្រើឧបករណ៍ពិសេសដែលមានបំពាក់កាតាលីករពាក់កណ្ដាលចម្លង ដើម្បីបំប្លែងឧស្ម័នកាបូនិច (CO2) និងទឹក ឱ្យទៅជាអុកស៊ីហ្សែន។ ការពិសោធន៍នេះអាចប្រព្រឹត្តទៅបានក្នុងសីតុណ្ហភាព និងសម្ពាធខ្យល់ធម្មតា នៅក្នុង


