អារ៉ាប៊ីសាអូឌីត ថាមិនឱ្យមានការប្រើប្រាស់ដែនអាកាស ដើម្បីធ្វើសកម្មភាពប្រឆាំងអ៉ីរ៉ង់

post-new

(រីយ៉ាដ)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SPA បានរាយការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះថា ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានប្រាប់ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian ថាទីក្រុងរីយ៉ាដ មិនអនុញ្ញាតឱ្យដែនអាកាស ឬទឹកដីរបស់ខ្លួន ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធា ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ ២០២៦។

Comments