BREAKING: ប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធគយលើថៃនិងកម្ពុជា

ញូវយ៉ក)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធគយសាជាថ្មីលើថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំង២ មិនព្រមបញ្ឈប់សង្រ្គាមទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Wall Street Journal នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ និងបន្តចេញផ្សាយដោយសាររព័ត៌មានរុស្ស៉ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥។


សេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើបទសម្ភាសន៍ពិសេសរបស់លោក ដូណាល់ ត្រាំ ជាមួយកាសែតអាមេរិក Wall Street Journal កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានគំរាមដំឡើងពន្ធគយកាលពីជាង ១០នាទីមុន...ដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា និងថៃ»។ លោក ត្រាំ បានបន្ថែមទៀតថា លោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា «ប្រសិនបើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា នោះខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ហើយខ្ញុំនឹងដំឡើង ពន្ធគយលើប្រទេសរបស់ពួកអ្នកថែមទៀត។ គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។

Comments