ក្រសួងការពារជាតិ៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូនេះ ការឈ្លានពានរបស់យោធាថៃ បណ្តាលឱ្យ

គិតត្រឹមថ្ងៃទី១០ ខែធ្នូនេះ ការឈ្លានពានរបស់យោធាថៃ បណ្តាលឱ្យ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតកើនឡើងរហូតដល់៩នាក់ (ទារក ១នាក់) និងរងរបួសជនស្លូតត្រង់៤៦នាក់


(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានអះអាងថា សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ថៃ បានបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ជនស៊ីវិលកម្ពុជា ដែលបានបាត់បង់ជីវិតបានកើនឡើងរហូតដល់ចំនួន៩នាក់ ក្នុងនោះក៏មានទារក១នាក់ផងដែរ និងរងរបួសជនស្លូតត្រង់ចំនួន៤៦នាក់។


កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។

Comments