សាលារៀនទាំងអស់២៦០ទីតាំងក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុងបន្ទាប់ពីកងទ័ពថៃបើកការឈ្លានពានមកលើកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ។ សូមជម្រាបថា ក្រៅពីផ្អាកសាលារៀន គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃនេះ នៅទីទួលសុវត្ថិភាពទាំងអស់ក្នុងខេត្តឧត្តរមានជ័យ មានជនភៀសសឹកសរុបចំនួន៣,៤៣៦គ្រួសារហើយ៕


