(បាងកក)៖ នៅវេលាម៉ោង ១០:០៥នាទីយប់ ថ្ងៃទី១១ ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរ៉ាគុល បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំនឹងប្រគល់អំណាចត្រឡប់ទៅជូនប្រជាជនវិញ»។
ការប្រកាសនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកបានដាក់ញត្តិក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដើម្បីសុំព្រះរាជទានការអនុម័ត លើព្រះរាជក្រឹត្យរំលាយសភាតំណាងរាស្ត្រជាផ្លូវការ៕


