មន្ទីរអប់រំខេត្តបាត់ដំបង សម្រេចបិទសាលារៀនបណ្ដោះអាសន្ន នៅស្រុកសំឡូត, កំរៀង, ភ្នំព្រឹក និងស្រុកសំពៅលូន
(បាត់ដំបង)៖ មន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចបិទសាលារៀនជាបណ្ដោះអាសន្នចាប់ពីពេលនេះតទៅ នៅក្នុងស្រុកសំឡូត, ស្រុកកំរៀង, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ដើម្បីធានាសុវត្ថិភាព បញ្ចៀសគ្រោះថ្នាក់ដោយសារការបាញ់ផ្លោងរបស់យោធាថៃ។


