ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានអង់គ្លេស ជុំវិញទំនាក់ទំនងជាមួយចិន

វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានចក្រភពអង់គ្លេស ជុំវិញការធ្វើជំនួញជាមួយចិន ខណៈដែលលោកនាយករដ្ឋមន្រ្តី Keir Starmer កំពុងលើកឡើងពីអត្ថប្រយោជន៍ខាងសេដ្ឋកិច្ច ដែលនឹងបានមកពីទំនាក់ទំនងអង់គ្លេស-ចិន អំឡុងពេលបំពេញទស្សនកិច្ច នៅក្នុងទីក្រុងប៉េកាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ ២០២៦។


ក្នុងជំនួប ៣ម៉ោង ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ លោក Starmer បានអំពាវនាវឱ្យមានការស្តារទំនាក់ទំនងរវាងអង់គ្លេស និងចិន ដើម្បីដំណើរការទីផ្សារ បន្ទាបអត្រាពន្ធគយ និងកិច្ចព្រមព្រៀងវិនិយោគ។

Comments