គិតត្រឹមម៉ោង៣៖៥០នាទីរសៀល សមរភូមិព្រះវិហារ វាលឥន្ទ្រីយ៍

BREAKING: គិតត្រឹមម៉ោង៣៖៥០នាទីរសៀល សមរភូមិព្រះវិហារ វាលឥន្ទ្រីយ៍ តាថាវ ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោងខ្លាំង, ទិសបន្ទាយមានជ័យ ឧត្តរមានជ័យ បន្ដផ្លោងមួយៗ ខណៈថ្មដាស្ងប់ស្ងាត់


(ព្រំដែន)៖ គិតត្រឹមម៉ោង ៣៖៥០នាទីរសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិប្រាសាទព្រះវិហារ វាលឥន្ទ្រីយ៍ និងតាថាវ ទាហានឈ្លានពានរបស់សៀម នៅតែបន្ដបាញ់ផ្លោងខ្លាំងចូលដែនអធិបតេយ្យរបស់កម្ពុជា។


ដោយឡែក ទិសបន្ទាយមានជ័យ មានបឹងត្រកួន ភូមិជោគជ័យ ព្រៃចាន់ និងទិសឧត្តរមានជ័យ ប្រាសាទតាមាន់ ជប់គគីរ ទាហានឈ្លានពានសៀមនៅបន្ដបាញ់ផ្លោងចូលដីកម្ពុជាមួយៗ។ ខណៈសមរភូមិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានភាពស្ងប់ស្ងាត់៕

Comments