នាវាដឹកអ្នកដំណើរ៣៥៩នាក់ លិចនៅភាគខាងត្បូងប្រទេសហ្វីលីពីន ស្លាប់១៥នាក់ និងបាត់ខ្លួន២៨នាក់

រដ្ឋធានីម៉ានីល៖ តក់ស្លត់ណាស់! នាវាដឹកអ្នកដំណើរ និងទំនិញមួយគ្រឿងដែលមានឈ្មោះថា MV Trisha Kerstin 3 (អ៊ឹមវី ទ្រីសា ឃើស្ទីន ស្រ៊ី) បានលិចនៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅក្បែរកោះមួយក្នុងភាគខាងត្បូងប្រទេសហ្វីលីពីន។ មកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន១៥នាក់ ខណៈមនុស្សចំនួន៣១៦នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ហើយ២៨នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។

Comments