អ្នកសារព័ត៌មាន Fresh News ឆ្មក់ផ្តិតយករូបភាពផ្ទះ និងសាលារៀនខូចខាតនៅបឹងត្រកួន ក្រោមទម្ងន់គ្រាប់ផ្លោង និងទម្លាក់ពីយន្តហោះចម្បាំង
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ អ្នកសារព័ត៌មាន Fresh News កំពុងយកព័ត៌មានផ្ទាល់នៅតាមសមរភូមិសង្គ្រាមព្រំដែនកម្ពុជា-ថៃ កើតចេញពីការឈ្លានពានរបស់កងទ័ពថៃ បានឆ្មក់ចុះផ្តិតយករូបភាពផ្ទះសម្បែង និងសាលារៀន បាក់បែកខូចខាតដោយទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះចម្បាំងរបស់កងទ័ពថៃ នៅច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាសមរភូមិដ៏ក្តៅគគុកមួយក្នុងរយៈពេលប្រមាណ១២ថ្ងៃមកហើយ។


