BREAKING: គិតត្រឹមម៉ោង១០៖៣០នាទីនេះ សមរភូមិព្រះវិហារ កំពុងប្រយុទ្ធគ្នា

គិតត្រឹមម៉ោង១០៖៣០នាទីនេះ សមរភូមិព្រះវិហារ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកមិនដកដៃ, ទាហានឈ្លានពានសៀមបន្ដបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពី F16 ចូលដីកម្ពុជា


(ព្រំដែន)៖ គិតត្រឹមម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ សមរភូមិព្រះវិហារ ក្នុងភូមិសាស្ដ្រភ្នំខ្មោច ពាក់ស្បែក បាននិងកំពុងតែប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកមិនដកដៃ រវាងកងកម្លាំងដ៏អង់អាចក្លាយហានរបស់កម្ពុជា ជាមួយទាហានឈ្លានពានសៀម។


* នៅម៉ោង០៩៖៥១នាទី ទាហានសៀមបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ភ្នំខ្មោច

* នៅម៉ោង១០៖០៧នាទី ទាហានសៀមបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ពាក់ស្បែក

* នៅម៉ោង១០៖៣០នាទី ទាហានសៀមបានបាញ់ផ្លោងគ្រាប់ចូលទីរួមស្រុកជាំក្សាន្ដ។


ឆ្លើយតបចំពោះការឈ្លានពាននេះ កងកម្លាំងរបស់កម្ពុជាក៏បានធ្វើការបាញ់ស្រោចតបត ដើម្បីការពារបូរណភាព និងដែនអធិបតេយ្យជាតិផងដែរ

Comments