បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបង្កអំពើហិង្សាក្នុងគ្រួសារ
បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់បានវាយប្រហារប្រពន្ធរបស់គាត់យ៉ាងឃោរឃៅ។
ជនជាប់ចោទឈ្មោះ រ៉េន ចាន់ណារ៉ូ ភេទប្រុស អាយុ ២៩ ឆ្នាំ ជាមន្ត្រីឧទ្យានុរក្ស (បរិស្ថាន) មានស្រុកកំណើតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ហើយបច្ចុប្បន្នរស់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ លោក អង្គ សុភា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានបញ្ជាឱ្យអាជ្ញាធរឃុំខ្លួនជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ពីបទហិង្សាដែលប្រព្រឹត្តដោយសហព័ន្ធ។
ករណីវាយដំប្រពន្ធជាច្រើនលើកបានកើតឡើងនៅក្នុងបន្ទប់ជួលមួយកន្លែង ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ការចាប់ខ្លួននេះត្រូវបានធ្វើឡើងដោយនគរបាលក្រុងសៀមរាប បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយរបស់ជនរងគ្រោះឈ្មោះ BRRTN អាយុ ៣០ ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។


