ការព្យាករណ៍អាកាសធាតុសម្រាប់ប្រទេសកម្ពុជា

R
roththa09

ការព្យាករណ៍អាកាសធាតុសម្រាប់ប្រទេសកម្ពុជា អាចនឹងភ្លៀងធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ


ស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។


របបខ្យល់មូសុងឦសានដែលបក់បោកលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា កំពុងប៉ះពាល់ដល់ព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពនេះនឹងបង្កឲ្យមានស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦៖

១- តំបន់វាលទំនាប៖

សីតុណ្ហភាពអប្បបរមាជាមធ្យម ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាជាមធ្យម ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងខាងកើត ក្នុងល្បឿនជាមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបន់ ពោធិ៍សាត់ សៀមរាប ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចនឹងជួបប្រទះភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។

២- ខ្ពង់រាប៖

– សីតុណ្ហភាពអប្បបរមាជាមធ្យម ២២អង្សាសេ និងសីតុណ្ហភាពអតិបរមាជាមធ្យម ៣៥អង្សាសេ។ ខ្យល់ពីភាគខាងជើង និងឦសានមានល្បឿនជាមធ្យម ២ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចនឹងជួបប្រទះភ្លៀងធ្លាក់ខ្លាំង រួមជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១០%។

៣- តំបន់ឆ្នេរសមុទ្រ៖

– សីតុណ្ហភាពអប្បបរមាជាមធ្យម ២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាជាមធ្យម ៣៤អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងភាគអាគ្នេយ៍មានល្បឿនជាមធ្យម ៣ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ ១០% នៃតំបន់។

– រលកសមុទ្រមានកម្ពស់អប្បបរមាជាមធ្យម ០,៥០ម៉ែត្រ និងកម្ពស់អតិបរមាជាមធ្យម ១,០០ម៉ែត្រ។



Comments