ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ជំរុញ​កម្ពុជា និង​ថៃ....

R
roththa09

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ជំរុញ​កម្ពុជា និង​ថៃ ឲ្យ​គោរព​បទ​ឈប់​បាញ់ បន្ទាប់​ពី​យោធា​ថៃ​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​មក​លើ​កម្ពុជា។


ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យកម្ពុជា និងថៃ គោរពទាំងស្រុងនូវការសន្យាបទឈប់បាញ់គ្នា បន្ទាប់ពីជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានផ្ទុះឡើងម្តងទៀត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ។


យោធាថៃបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើប្រទេសកម្ពុជាកាលពីថ្ងៃចន្ទ ដោយរំលោភលើបទឈប់បាញ់ និងគំរាមកំហែងដល់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំមុននៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានសាក្សីដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim ។

ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Trump បាននិយាយកាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ ថា “លោកប្រធានាធិបតី Trump ប្តេជ្ញាបន្តការបញ្ឈប់អំពើហិង្សា ហើយសង្ឃឹមថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពទាំងស្រុងនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ។”


US President Donald Trump urges Cambodia, Thailand to respect ceasefire after Thai military launches airstrikes on Cambodia

US President Donald Trump has urged Cambodia and Thailand to fully respect their ceasefire commitments after a border dispute between the two countries flared up again, according to Reuters news agency.


The Thai military launched airstrikes on Cambodia on Monday, violating a ceasefire and threatening the joint statement on peace that the two countries signed last October in Kuala Lumpur, Malaysia, witnessed by US President Donald Trump and Malaysian Prime Minister Anwar Ibrahim.

On condition of anonymity, a senior Trump administration official said on Monday, December 8, that “President Trump is committed to continuing the cessation of violence and hopes that the governments of Cambodia and Thailand will fully honor their commitments to ending this conflict . ”

Comments