ព័ត៌មានថ្មីៗអំពីជម្លោះ ម៉ោង ៨ ព្រឹក ថ្ងៃទី ១២/១១/២៥

R
roththa09

ព័ត៌មានថ្មីៗអំពីជម្លោះ ម៉ោង ៨ ព្រឹក ថ្ងៃទី ១២/១១/២៥៖ ទាហានថៃបន្តវាយប្រហារទឹកដីកម្ពុជា



ព្រឹក​នេះ​នៅ​សមរភូមិ​ខ្លះ ទាហាន​ថៃ​បន្ត​វាយ​ចូល​ទឹក​ដី​ខ្មែរ។


កង​កម្លាំង​យោធា​ថៃ​បាន​ផ្តួច​ផ្តើម​ការ​វាយ​ប្រហារ​មក​លើ​អធិបតេយ្យ​ភាព​របស់​កម្ពុជា ភូមិ​គ្រឹះ​ជន​ស៊ីវិល​នៅ​យោធភូមិភាគ​ទី៥ ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៥។

នៅវេលាម៉ោង០៧ និង៥២នាទីព្រឹក យោធាថៃបានបាញ់ផ្លោងចូលតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនស៊ីវិលស្នាក់នៅ។

រហូត​មក​ដល់​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៥ ទាហាន​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​ទឹកដី​កម្ពុជា​ក្នុង​សមរភូមិ​មួយ​ចំនួន។

សម្រាប់​សមរភូមិ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ទាហាន​ថៃ​បាន​បន្ត​បាញ់​ផ្លោង​តាំង​ពី​ព្រលឹម។

ដោយឡែក​នៅ​ទិស​ប្រាសាទ​ព្រះវិហារ នៅ​សមរភូមិ​ភ្នំ​ខាត់ មុំ​ទៃ និង​អាន​សេ ទាហាន​ថៃ​ក៏​បន្ត​បាញ់​ផ្លោង​ទៀត​ផង ។

ចំពោះ​ប៉ុស្ដិ៍​លេខ​៤៧ ភូមិ​សុខ​សាង ឃុំ​អូរ​បី​ជាន់ ទាហាន​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ទៀត ប៉ុន្តែ​នៅ​បឹង​ត្រកួន​វិញ​ស្ងប់ស្ងាត់។

នៅសមរភូមិអូររំដួល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទាហានថៃស្ថានភាពស្ងប់ស្ងាត់តាំងពីយប់រហូតដល់ព្រឹកនេះ។

Comments