ជម្លោះបច្ចុប្បន្នភាព 07.00am 11/12/25: កងកម្លាំងថៃវាយបកកម្ពុជាម្តងទៀតព្រឹកនេះ
ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥
ក្រសួងការពារជាតិបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ។
គិតត្រឹមម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ស្ថានភាពនៅជួរមុខ មិនទាន់មានភាពប្រសើរឡើងទេ។ យោធាថៃនៅតែបន្តបាញ់ផ្លោង និងប្រើយន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែកចូលទឹកដីកម្ពុជា។
នៅម៉ោង ០៤:៤០ ព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារចូលទៅក្នុងទឹកដីកម្ពុជា ក្នុងតំបន់យោធាទី៤ ខេត្តឧត្តរមានជ័យ ដោយប្រើប្រាស់កាំភ្លើងធំបាញ់ចូលទៅក្នុងតំបន់ប្រាសាទខ្នារ។
កម្លាំងកម្ពុជាកំពុងប្រយុទ្ធការពារយ៉ាងខ្លាំងក្លា បំពេញកាតព្វកិច្ចការពារបូរណភាពទឹកដីជាតិ។


