ការវាយប្រហារថ្មីៗពីប្រទេសថៃមកលើកម្ពុជា

R
roththa09

BREAKING SITUATION UPDATE៖ ការវាយប្រហារថ្មីៗពីប្រទេសថៃមកលើកម្ពុជា។


នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្រសួង​ការពារ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ​ដោយ​រាយការណ៍​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​បាន​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា។


វា​បញ្ជាក់​ថា យោធា​ថៃ​បាន​បន្ត​បាញ់​ស្ទើរ​តែ​បន្ត​ពេញ​មួយ​យប់​នៅ​ក្នុង​យោធភូមិភាគ​ទី៥។

ចាប់ពីម៉ោង 04:58 ដល់ម៉ោង 05:25 យោធាថៃបានប្រើប្រាស់ Drone ដ៏ធំមួយ ដើម្បីហោះហើរឈ្លបយកការណ៍ចូលទៅក្នុងតំបន់ភ្នំ Tranggol បន្ទាប់មកយោធាថៃបានបាញ់ផ្សែងពុលពីលើតំបន់នោះ។

ចាប់ពីម៉ោង ០៥៖៣០នាទី ដល់ម៉ោង០៦៖១០នាទី យោធាថៃបានចាប់ផ្តើមបាញ់ដោយប្រើកាំភ្លើងធំ ១០៥ មីល្លីម៉ែត្រ នៅទីតាំងអូររំដួលដំរី។

រហូត​មក​ដល់​ពេល​នេះ យោធា​ថៃ​នៅ​តែ​បាញ់​ដដែល។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរាល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ភាគីថៃបានរំលោភលើបទឈប់បាញ់ និង “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ” ដែលភាគីកម្ពុជា និងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ ដោយអនុវត្តការឈ្លានពានប្រដាប់អាវុធជាថ្មីប្រឆាំងនឹងបូរណភាពទឹកដីកម្ពុជាដោយប្រើកម្លាំងយោធា។

តាមការរំពឹងទុក កម្ពុជាអំពាវនាវឱ្យភាគីថៃត្រឡប់ទៅអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្តូរវេនអាស៊ាន។



BREAKING SITUATION UPDATE: Fresh attacks from Thailand on Cambodia

On the morning of December 9, 2025, the Ministry of Defense issued an urgent statement reporting that Thai armed forces have, again, breached Cambodian sovereignty.


It states that the Thai military continued to fire almost continuously throughout the night in the 5th Military Region.

From 04:58 to 05:25, the Thai military used a large drone to fly reconnaissance into the area of ​​Phnom Tranggol, then the Thai military sprayed toxic smoke over the area.

From 05:30 to 06:10, the Thai military began firing using 105 mm artillery shells at the O Phluok Damrei location.

As of this time, the Thai military is still firing.

The Ministry of National Defense and the Royal Cambodian Armed Forces continue to respect and unwaveringly implement all decisions of the Royal Government of the Kingdom of Cambodia to resolve the issue peacefully in accordance with international law to protect sovereignty and territorial integrity, as well as the safety of the Cambodian people.

The Thai side violated the ceasefire and the “Joint Statement on the Peace Agreement between Cambodia and Thailand” signed by the Cambodian and Thai sides on October 26, 2025, by carrying out renewed armed aggression against Cambodia’s territorial integrity using military force.

In anticipation of this, Cambodia calls on the Thai side to return to implementing the ceasefire and the Joint Statement on the Cambodia-Thailand Peace Agreement, which was signed on October 26, 2025, under the witness of His Excellency US President Donald Trump and His Excellency Malaysian Prime Minister Anwar Ibrahim, the rotating Chair of ASEAN.

Comments