ជនបរទេសម្នាក់ត្រូវបានបាញ់សម្លាប់នៅកណ្តាលក្រុងព្រះសីហនុ

R
roththa09

ជនបរទេសម្នាក់ត្រូវបានបាញ់សម្លាប់នៅកណ្តាលក្រុងព្រះសីហនុ

សមត្ថកិច្ចកំពុងស៊ើបអង្កេត បន្ទាប់ពីជនបរទេសម្នាក់ត្រូវបានបាញ់សម្លាប់ ខណៈពេលដែលគាត់កំពុងអង្គុយលើកៅអី នៅកណ្តាលក្រុងព្រះសីហនុ។


ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៤:០០ រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមុខហាងមួយកន្លែង ក្នុងតំបន់ជ្រុង LV សង្កាត់លេខ៤ ក្រុង និងខេត្តព្រះសីហនុ ដោយមិនទាន់មានមូលហេតុច្បាស់លាស់នៅឡើយទេ។




ក្រោយទទួលបានរបាយការណ៍ អាជ្ញាធរជំនាញ និងក្រុមគ្រូពេទ្យកោសល្យវិច្ច័យ បានចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យស្ថានភាព និងប្រមូលភស្តុតាងពាក់ព័ន្ធ មុននឹងដឹកសាកសពទៅរក្សាទុកនៅសាលតម្កល់សពបណ្ដោះអាសន្ន នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ថែមទៀត។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ស្លាប់​នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅ​ឡើយ​ទេ ខណៈ​ការ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​កំពុង​ដំណើរការ រួម​ទាំង​ការ​ស្វែងរក​អត្តសញ្ញាណ និង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ដើម្បី​ជូន​ដំណឹង និង​ទទួល​យក​សព​ទៅ​ធ្វើ​បុណ្យ​សព​តាម​ប្រពៃណី។

Comments