វីដេអូ៖ ការចាប់ខ្លួន និងការផ្ទេរលោក Chen Zhi ស្ថាបនិកក្រុមហ៊ុន Prince Holding Group ទៅកាន់ប្រទេសចិន
ក្រសួងសន្តិសុខសាធារណៈចិន បានចេញផ្សាយវីដេអូមួយស្តីពីការចាប់ខ្លួន និងការផ្ទេរលោក Chen Zhi ស្ថាបនិកក្រុមហ៊ុន Prince Holding Group ទៅកាន់ប្រទេសចិន។
វីដេអូនេះត្រូវបានចែករំលែកដោយ Fresh News។
យោងតាមក្រសួងមហាផ្ទៃ លោក Chen ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Holding Group ត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិន ដើម្បីស៊ើបអង្កេតបន្ថែម លើប្រតិបត្តិការឧក្រិដ្ឋកម្មឆ្លងដែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅយប់ថ្ងៃពុធ ក្រសួងបាននិយាយថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងស្របតាមសំណើរបស់អាជ្ញាធរពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាមានិតចិន អាជ្ញាធរកម្ពុជាបានចាប់ខ្លួនជនជាតិចិនចំនួនបីនាក់គឺលោក Chen Zhi លោក Xu Ji Liang និងលោក Shao Ji Hui ហើយបានធ្វើបត្យាប័នពួកគេទៅប្រទេសចិន។
ក្រសួងបានឲ្យដឹងថា «ប្រតិបត្តិការនេះត្រូវបានអនុវត្តនៅថ្ងៃទី 6 ខែមករា ឆ្នាំ 2026 បន្ទាប់ពីកិច្ចសហប្រតិបត្តិការស៊ើបអង្កេតរួមគ្នារយៈពេលជាច្រើនខែរវាងអាជ្ញាធរពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន»។
ក្រសួងបានបញ្ជាក់បន្ថែមទៀតថា សញ្ជាតិកម្ពុជារបស់លោក Chen Zhi ត្រូវបានដកហូតវិញដោយព្រះរាជក្រឹត្យដែលចេញដោយព្រះករុណាព្រះមហាក្សត្រ ក្នុងខែធ្នូ ឆ្នាំ២០២៥ ស្របតាមច្បាប់ស្តីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា។
លោក ទូច សុខហាក់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងតាមការស្នើសុំរបស់អាជ្ញាធរចិន និងបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដែលធ្វើឡើងដោយភ្នាក់ងារពាក់ព័ន្ធរបស់កម្ពុជា។


