ការព្យាករណ៍អាកាសធាតុសម្រាប់ប្រទេសកម្ពុជានឹងធ្លាក់ចុះដល់ ១៤អង្សាសេ
ស្ថានភាពអាកាសធាតុនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦
របបខ្យល់មូសុងឦសានកំពុងបក់បោកលើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអង់ដាម៉ង់ និងព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពនេះនឹងបណ្តាលឱ្យ៖ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦៖
១- តំបន់វាលទំនាប៖
សីតុណ្ហភាពអប្បបរមាជាមធ្យម ១៧អង្សាសេ និងសីតុណ្ហភាពអតិបរមាជាមធ្យម ២៩អង្សាសេ។ ខ្យល់បក់ពីភាគខាងជើង និងឦសានមានល្បឿនជាមធ្យម ៥ ម៉ែត្រក្នុងមួយវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបុង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងភ្នំពេញ មិនមានភ្លៀងធ្លាក់ទេ។
២- ខ្ពង់រាប៖
– សីតុណ្ហភាពអប្បបរមាជាមធ្យម ១៤អង្សាសេ និងសីតុណ្ហភាពអតិបរមាជាមធ្យម ២៨អង្សាសេ។ ខ្យល់បក់ពីភាគខាងជើង និងឦសានមានល្បឿនជាមធ្យម ៦ម៉ែត្រក្នុងមួយវិនាទី។ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ រតនគីរី មណ្ឌលគីរី កំពង់ស្ពឺ ស្ទឹងត្រែង ជួរភ្នំក្រវាញ និងជួរភ្នំដងរែក គ្មានភ្លៀង។
៣- តំបន់ឆ្នេរសមុទ្រ៖
– សីតុណ្ហភាពអប្បបរមាជាមធ្យម ១៨អង្សាសេ និងសីតុណ្ហភាពអតិបរមាជាមធ្យម ៣១អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និងភាគអាគ្នេយ៍ ជាមួយល្បឿនជាមធ្យម ៥ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ គ្មានភ្លៀង។
– រលកសមុទ្រមានកម្ពស់អប្បបរមាជាមធ្យម ០,៥០ម៉ែត្រ និងកម្ពស់អតិបរមាជាមធ្យម ១,០០ម៉ែត្រ។




