☣️🇹🇭ថៃ ផ្ទុះជំងឺអង់ត្រាក់(Anthrax) ឬ ឈាមខ្មៅ ឬ ពិសធ្យូង ដោយសារការញ៉ាំសាច់គោដែលមានមេរោគ🐮
កាលពីថ្ងៃទី៣០ ខែមេសា អាជ្ញាធរស្រុកដូនតាន់ ខេត្តមុកដាហាន ប្រទេសថៃ បានប្រកាសតំបន់បិទខ្ទប់ជំងឺអង់ត្រាក់ បន្ទាប់ពីប្រជាពលរដ្ឋម្នាក់បានស្លាប់ដោយសារតែហូបសាច់គោនៅក្នុងកម្មវិធីបុណ្យមួយនៅក្នុងភូមិ ហើយសាច់គោនោះត្រូវបានគេកាប់ចែកគ្នាហូបពេញភូមិ ដោយមានអ្នកភូមិយ៉ាងហោចណាស់ ២៤៧នាក់ ប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគមួយនេះ។


