បើអ្នកចង់ទទួលបានរាងដ៏ស្អាតមួយ អ្នកគួរតែជ្រើសរើស អាហារខាងក្រោមនេះ សម្រាប់បរិភោគ ជាពិសេស សម្រាប់អ្នកដែលធាត់។ អ្នកគួរតែបរិភោគ អាហារទាំងនេះ ឲ្យបានច្រើន នោះអ្នកនឹងអាចស្គមបានយ៉ាងងាយ។ តើមានអាហារអ្វីខ្លះ?

១-អ្នកត្រូវបរិភោគល្ងរឲ្យបានច្រើន ព្រោះវាអាចជួយជម្រះកាឡូរី ដែលមានក្នុងសរសៃឈាមអ្នក ដែលអាចធ្វើឲ្យអ្នកស្រកទម្ងន់ និងស្រកភ្លៅបាន។
២-ចេក ក៏ជាអាហារដែលធ្វើឲ្យអ្នកស្រកបានដែរ ព្រោះវាមានម៉ាញ៉េស្យូម ជាហេតុដែលអាចធ្វើឲ្យខ្លាញ់ក្នុងខ្លួនអ្នកថយចុះ។
៣-បើផ្លែប៉ោមវិញ បើអ្នកបរិភោគច្រើន អ្នកនឹងឃើញខ្លាញ់ ដែលមានក្នុងខ្លួនអ្នក ចាប់ផ្តើមតិចទៅៗ នោះអ្នកនឹងអាចមានរាងដ៏ស្អាតលើសគេ។
៤-បើសណ្តែកក្រហមវិញ វាអាចជម្រះសារធាតុពុល ដែលមានក្នុងខ្លួនអ្នក តាមរយៈនោម ហើយវានឹងជួយអ្នក ឲ្យចៀសផុតពីការទល់លាមកទៀតផង។
៥-អ្នកក៏ត្រូវបរិភោគល្ហុងឲ្យបានច្រើនដែរ ព្រោះវាអាចកាត់បន្ថយខ្លាញ់ ដែលបណ្តាលមកពីអ្នកបរិភោគសាច់ច្រើន ថែមទាំងជួយលាងពោះវៀនអ្នកទៀតផង។
៦-ឳឡឹក អ្នកក៏ត្រូវបរិភោគច្រើនដែរ ព្រោះវាសុទ្ធតែអាច ធ្វើឲ្យអ្នកស្រកដូចគ្នា។
៧-នៅក្នុងពងមាន់ មានវីតាមីន B2 ដែលអាចរំលាយអាស៊ីតខ្លាញ់ ដែលមានក្នុងរាងកាយអ្នក ហើយវាថែមទាំងមានវីតាមីន B1 ដែលអាចធ្វើឲ្យអ្នកស្គមបាន។
៨-បើអ្នកបរិភោគសណ្តែកដីច្រើន នោះអ្នកនឹងក្លាយជានារី ដែលមានរាងស្អាត ព្រោះវាមានវីតាមីន B2។
៩-ផ្លែគីវី គឺជាផ្លែឈើដែលធ្វើឲ្យអ្នកមានរូបរាង ដែលមនុស្សគ្រប់រូបស្ងើចសរសើរ ព្រោះវាមានវីតាមីន C ដែលអាចបំបែកខ្លាញ់ទាំងអស់ ក្នុងរាងកាយអ្នកយ៉ាងលឿន ហើយមិនកកក្នុងរាងកាយក្នុងរយៈពេលយូរ។
១០-អ្នកត្រូវតែបរិភោគប៉េងប៉ោះ ព្រោះវាអាចធ្វើឲ្យអ្នកគ្មានជំងឺហើម ថែមទាំងអាចបំបាត់នូវភាពហត់ ធ្វើឲ្យអ្នកនោម ជាហេតុដែលជាតិពុល អាចចេញមកយ៉ាងងាយ៕


