ដំណឹងល្អ!

ដំណឹងល្អ! នេះជាខេត្ត-ក្រុង ដែលបានប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿន 5G ដំបូងគេបង្អស់នៅកម្ពុជា!!!


ដំណឹងល្អមែន! នៅថ្ងៃទី៣១ ធ្នូ ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសផ្លូវការថា សេវាអ៊ីនធឺណេតល្បឿនលឿន 5G នឹងចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។


នៅដំណាក់កាលដំបូង (phase 1) សេវា 5G នឹងអាចប្រើប្រាស់បាននៅ រាជធានីភ្នំពេញ និងនៅតំបន់សំខាន់ៗក្នុងខេត្តមួយចំនួនដូចខាងក្រោម៖


សៀមរាប

កណ្តាល

ស្វាយរៀង

កំពង់ស្ពឺ

តាកែវ

កំពង់ចាម

កំពង់ធំ

ព្រៃវែង

ក្រចេះ

កំពង់ឆ្នាំង

ពោធិ៍សាត់

ព្រះសីហនុ

ស្ទឹងត្រែង

កំពត

ក្រោយមក នឹងពង្រីកបន្តទៅខេត្តផ្សេងទៀតទូទាំងប្រទេស។ ក្រុមហ៊ុនទូរគមនាគមន៍ធំៗទាំងបីគឺ Cellcard, Metfone និង Smart បានត្រៀមបណ្តាញរួចរាល់ហើយ។


នេះជាជំហានដ៏សំខាន់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍឌីជីថល ជាមួយល្បឿនអ៊ីនធឺណេតលឿនជាង 4G រាប់ដង! 🚀


Comments