ចរឹកមនុស្សមួយចំនួនស្អប់គេ ស្អប់តាមគ្នីគ្នាដោយមិនដឹងប្រភពរឿងច្បាស់ រឿងគេមិនបានចំណេញអីដល់ខ្លួនទេ តែខំប្រឹងវិភាគរហូតខូចអារម្មណ៍អស់។
មាត់រក្សាចម្រើន មាត់រក្សាការឲ្យតម្លៃ មាត់រក្សាភាពប្រពៃ មាត់ជាអ្នកស្វែងរកដំណើរជីវិត តែបើបើកមាត់មកមិនចេះសំចៃ មាត់នោះជាមាត់ចង្រៃ ក្ស័យមុនគេគឺជាខ្លួនឯង។
ហេតុអីត្រូវស្អប់? គេបំផ្លាញផលប្រយោជអ្នក? គេមានអ្វីដែលអ្នកគ្មាន?
🎯រឿងគេពិតឬសម្ដែង គេជាតួអង្គ បើអ្នកគ្រាន់តែជាអ្នកទស្សនាសូមរក្សាដោយសេចក្ដីថ្លៃថ្នូរ គេជាតួ គេនឹងដើទៅអ្វីដែលអ្នកដឹកនាំតាក់តែងនិពន្ធឲ្យចេញមកនៅក្នុងសង្គម តែបើយើងរវល់តែយករឿងនោះជារឿងទី១មកដោះស្រាយឬក៏វិភាគជាមុខរបបប្រចាំថ្ងៃ ច្បាស់ណាស់ថាជីវភាពកាន់តែថយចុះ ចំណេះដឹងក៏កាន់តែវល់ៗទៅហ្នឹងដែរ។
❣️រៀនបើកចិត្ដគំនិតឲ្យទូលាយ រៀនផ្ដល់នូវភាពជាមនុស្សចាស់ទុំ រឿងក្មេងខ្ចីត្រូវសណ្ដោស ទម្លាប់និយាយរឿងពិត ចេះរីករាយជាមួយសកម្មភាពរបស់អ្នកដទៃ នោះហើយជាភាពវិជ្ជមានដែលអ្នកគួរតែមានព្រោះថាគេមិនស្គាល់អ្នកផង មិនដែលមានទំនាក់ទំនងអីជាមួយទេ គេក៏មិនបានទៅប៉ះពាល់អ្នកមុនដែរ។



