ពេលនៅក្មេងចូលចិត្ដធ្វើអ្វីក៏ដោយឲ្យតែឆាប់បានផល ចង់បានរបស់អ្វីមួយគឺភ្លាមៗដូចចិត្ដចង់ មានមនុស្សមួយចំនួនទើបតែពេញវ័យជាច្រើន បានធ្លាក់ក្នុងអន្ទាក់នៃចិត្ដលោភៈ។
រៀនស្វែងរកគន្លឹះនៃជីវិត ហើយត្រូវគិតពីការវិនិយោគរយះពេលវែង កុំផ្តោតលើផលចំណេញរយៈពេលខ្លី បើអ្នកកាន់តែចង់បានឆាប់ ចំហេះនៃដូងចិត្ដមានចំពោះវត្ថុនោះឬរបស់នោះអាចនឹងធ្លាក់ក្នុងគ្រោះអាក្រក់។
វ័យមួយណាក៏ដោយសុទ្ធសឹងតែត្រូវការ ការអត់ធ្មត់ ក្រេបចំណេះជំនាញពីរាមច្បងពូកែៗ រៀនបន្តសំរាប់ផ្លូវខាងមុខ ហើយជីវិតមនុស្សយើងមិនមាននរណាម្នាក់អាចក្លាយជាសេដ្ឋីត្រឹមមួយថ្ងៃទេ តែជីវិតយើងអាចរលាយត្រឹមួយថ្ងៃព្រោះតែលោភៈនៃចិត្ដ ចង់បានដូចគេភ្លាមៗ។
🎯ដល់វ័យមួយអ្នកនឹងដឹងថា បើចេះចង់បានគឺត្រូវចេះអត់ធ្មត់ ចេះស្រលាញ់ក៏ត្រូវចេះរំងាប់អារម្មណ៍ ចេះការពារក៏ចេះស៊ូទ្រាំ ចេះឈឺចាប់ក៏ចេះលះបង់…ល។



