[ តើអ្វីដែលយើងត្រូវផ្តោត ? ]
ប្រសិនបើយើងផ្តោតតែទៅលើការឈឺចាប់ យើងនឹង បន្តរងទុក្ខព្រួយមិនចេះចប់នោះឡើយ ។
ប្រសិនបើយើងផ្តោតតែទៅលើមេរៀនជីវិតដែលផ្តល់មកដល់យើងជារៀងរាល់ថ្ងៃ នោះយើងនឹង កាន់តែបន្តភាពរីកចម្រើន ហើយក៏កាន់តែរឹងមាំជាងពីមុនដែរ ។
ប្រសិនបើយើងផ្តោតតែទៅលើអតីតកាលដែលកន្លងហួសហើយនោះ យើងនឹង នៅតែបន្តភាពសោកស្តាយ ដ្រាំម៉ារាល់ថ្ងៃជាមិនខាន ។
ប្រសិនបើយើងផ្តោតមកលើបច្ចុប្បន្នវិញ យើងនឹង ចាប់ផ្តើមបន្តអភិវឌ្ឍន៍ និង តែងតែប្រឹងប្រែងបង្កើតអ្វីដែលថ្មីៗ សម្រាប់កសាងជីវិតរបស់យើង ដើម្បីបន្តរស់នៅលើលោកនេះ ។ ដូច្នេះហើយ ចូរប្រយ័ត្នចំពោះអ្វីដែលយើងផ្តោតទៅលើ ព្រោះវា នឹងកំណត់លទ្ធផល នៅថ្ងៃអនាគតរបស់យើង ។



