នៅក្នុងសង្គមមានមនុស្សច្រើនប្រភេទណាស់ មានទំនាក់ទំនងច្រើនបែប មានល្អទៅក៏មានល្អមក តែប្រភេទមនុស្សខ្លះគឺ...
🌱មនុស្សធ្វើនំឥតម្សៅ (ចេះនិយាយពាក្យពិរោះៗ ប៉ុន្តែមិនមានបំណងល្អពិតៗ ហើយរងចាំទទួលផលពីការប្រឹងប្រែងរបស់អ្នកផ្សេង)
🌱មនុស្សបោកបញ្ឆោត (នៅពេលខ្លួនត្រូវការ អ្នកគឺជាមនុស្សសំខាន់ ប៉ុន្តែពេលគេចប់ការប្រើប្រាស់ អ្នកគឺគ្មានតម្លៃ)
🌱មនុស្សចិត្តព្យាបាត (មិនចូលចិត្តអ្នកលូតលាស់ទេ តែចូលចិត្តឃើញអ្នកនៅត្រឹងកន្លែងដដែលឬស្មើៗ)
🌱មនុស្សកេងប្រវេញ (ចង់ឲ្យអ្នកជួយ Promote គេគ្រប់ពេល ប៉ុន្តែពេលអ្នកសុំត្រឡប់ គេភ្លេចឈ្មោះអ្នកភ្លាមៗ)
🎯 បើអ្នកមិនដាក់តម្លៃលើខ្លួនអ្នក គេនឹងដាក់តម្លៃដកសូន្យឲ្យអ្នក បើអ្នកមិនប្រឹងប្រែងតុបតែងសំបកឬBrandingល្អឯង ឲ្យកាន់តែលិចឆើតល្អប្រសើរ ច្បាស់ណាស់អ្នកគ្រាន់តែជាកូនកញ្ច្រែង Marketingរបស់គេគ្មានថ្ងៃរីកឡើយ។


