ភាពរីកចម្រើននៃការមានសង្សារ

💡ភាពរីកចម្រើននៃការមានសង្សារ


១, ជាមនុស្សដែលធ្លាប់តែដេកទ្រមក់ ប្ដូរមកងើបលឿនជាងមុន ព្រោះត្រូវឆាតអរុណសួស្ដីទៅកាន់នាង រៀងរាល់ពេលព្រឹកព្រលឹម។


២, ជាមនុស្សដែលខ្ជិលងូតទឹក ប្ដូរមកងូតទឹក១ថ្ងៃ៣ដង ដើម្បីឱ្យស្បែកស្រស់ថ្លាគួរជាទីចាប់អារម្មណ៍ដល់នាង។


៣, ជាមនុស្សដែលធ្លាប់តែមានក្លិនញើស ប្ដូរមកប្រើទឹកអប់ក្រអូបខ្លួនគ្រប់ពេល ព្រោះឧស្សាហ៍ណាត់នាងទៅហូបអី ខ្លាចមានក្លិនមិនល្អលើនាង។


៤, ជាមនុស្សដែលធ្លាប់តែស្លៀកពាក់សាមញ្ញ ប្ដូរមកស្លៀកពាក់សង្ហាជាងមុន ដើម្បីឱ្យស័ក្តិសមនឹងនាង។


៥, ជាមនុស្សដែលធ្លាប់តែចាយលុយខ្ជះខ្ជាយ ប្ដូរមកចាយលុយត្បិតត្បៀតជាងមុន ដើម្បីសន្សំទុកទិញកាដូជូននាង ក្នុងថ្ងៃពិសេស។


៦, ជាមនុស្សដែលខ្ជិលក្នុងកិច្ចការងារ ប្ដូរមកឧស្សាហ៍ធ្វើការងាររកលុយ ដើម្បីបំពេញក្ដីស្រមៃទៅថ្ងៃអនាគតជាមួយនាង។


Comments