"កែលម្អខ្លួនឯង 1% ជារៀងរាល់ថ្ងៃ"
ថ្ងៃមួយមាន ២៤ម៉ោង ហើយនៅក្នុងម៉ោងទាំងនោះ យើងប្រើពេលភាគច្រើន សម្រាប់អ្វី? ប្រហែលជាសម្រាប់ការងារ ការសិក្សា ការរីករាយ ឬក៏ការខកចិត្ត។ តែមានសំណួរមួយដែលយើងស្ទើរតែមិនដែលសួរខ្លួនឯងទេ៖
♡ ថ្ងៃនេះ ខ្ញុំកែលម្អខ្លួនឯងបន្តិចបន្តួចបានទេ?
♡ ពេលខ្លះ ការកែលម្អខ្លួនឯង 1% អាចមានរូបរាងស្ងៀមស្ងាត់ —
ដូចជា ការសម្លឹងខ្លួនឯងក្នុងកញ្ចក់ ហើយទទួលស្គាល់កំហុសមួយ
ដូចជា ការមិនឆ្លើយតបក្នុងកំហឹង ។
♡ វាអាចជាការរើសអានសៀវភៅជំនួសបណ្តាញសង្គម
ឬពេលខ្លះ វាជារឿងធម្មតាដូចជា ការទទួលស្គាល់ថា "ខ្ញុំមិនដឹងទេ។"
ត្រឹមតែ 1% មិនអាចប្លែកគេនៅថ្ងៃនេះបានទេ ប៉ុន្តែ វានឹង ប្លែកពីគេនៅឆ្នាំក្រោយ។ វាជាការអភិវឌ្ឍន៍ផ្នែកខាងក្នុង បង្កើតភាពស្ងៀមស្ងាត់ បែបផ្លូវចិត្ត ជាទីកន្លែងដែលអ្នកដទៃមិនមើលឃើញ ។
ការកែលម្អខ្លួនឯងមិនចាំបាច់ត្រូវធ្វើជាការបំផ្លាញខ្លួន ឬបំផ្លាញជីវិតទាំងមូលនោះទេ។ ពេលខ្លះ ការផ្លាស់ប្ដូរតិចតួច ប៉ុន្តែ ជាប់លាប់ និងមានន័យអាចនាំឱ្យមានការផ្លាស់ប្ដូរធំៗបាន។
ឧទាហរណ៍ បើអ្នកប្តេជ្ញាចិត្តកែលម្អខ្លួនឯងត្រឹមតែ 1% ក្នុងមួយថ្ងៃ នោះក្នុងរយៈពេល 1 ឆ្នាំ អ្នកអាចក្លាយទៅជាមនុស្សថ្មីមួយដាច់ស្រឡះពីមុន។
✦ តើសារៈសំខាន់នៃការកែលម្អ 1% គឺអ្វី?
ការកែលម្អខ្លួន 1% មិនមែននិយាយពីការផ្លាស់ប្ដូរធំៗឡើយ។ វាអាចជាការចាប់ផ្តើមនិយាយល្អជាមួយមនុស្សជិតខាង បញ្ចប់ការងារទៅតាមកាលវិភាគ អានសៀវភៅ 5ទំព័របន្ថែម ឬហាត់ប្រាណ 5នាទីបន្ថែម។ ការកែលម្អតិចៗទាំងនេះ បើធ្វើជារៀងរាល់ថ្ងៃ វានាំឱ្យមានការបង្កើតទំលាប់ល្អ និងការលូតលាស់ផ្នែកផ្ទាល់ខ្លួនយ៉ាងសម្រេច។
ឧទាហរណ៍នៃការកែលម្អ 1% របស់អ្នកក្នុងថ្ងៃមួយ៖
✰ ដើរលេងក្រៅផ្ទះ 10នាទី ដើម្បីថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្ត
✰ សរសេរចំណេះដឹងថ្មីៗពីអ្វីដែលបានរៀនថ្ងៃនេះ
✰ ជួយមនុស្សម្នាក់ ដោយមិនរង់ចាំឱ្យគេស្នើសុំពឹងពាក់អ្នក
✰ កាត់បន្ថយពេលវេលារបស់អ្នក ដែលចំណាយលើបណ្តាញសង្គម 15នាទី
✰ ស្តាប់ podcast អំពីជំនាញ ឬចំណង់ចំណូលចិត្តរបស់អ្នក
✦ តើអ្វីធ្វើឲ្យការកែលម្អ 1% មានអានុភាព?
អ្វីដែលធ្វើឲ្យវិធីនេះមានប្រសិទ្ធភាព គឺកាលបរិច្ឆេទ (compound effect)។ មានន័យថា ការកែលម្អតិចៗនេះ នឹងគ្របដណ្តប់គ្នា និងបន្តកើនឡើង ។ ដូចជា អ្នកដាក់ប្រាក់ក្នុងធនាគារ ❯❯❯❯ សាច់ប្រាក់ នឹងបន្ថែមតាមការប្រាក់ ។
ជីវិតមនុស្សយើងក៏ដូចគ្នា ❯❯❯❯ បើអ្នកខិតខំជាបន្តបន្ទាប់ ភាពល្អ នឹងដុះឡើងយ៉ាងនោះដែរ ។
ការអភិវឌ្ឍន៍ខ្លួនឯង មិនមែនជាការប្រណាំងជាមួយនរណាម្នាក់ទេ។ វាគ្រាន់តែជាការប្រកួតជាមួយខ្លួនឯង កាលម្សិលមិញ ជាមួយថ្ងៃនេះតែប៉ុណ្ណោះ។ ដូច្នេះហើយ ថ្ងៃនេះកែលម្អខ្លួនឯង 1% រួចថ្ងៃស្អែកក៏កែលម្អ 1%បន្តទៀត។ បើអ្នកធ្វើវា ដោយមានការស្មោះត្រង់ និងបន្តបន្ទាប់ អ្នកនឹង ឃើញភាពប្លែកខ្លាំងក្នុងខ្លួនអ្នកក្នុងពេលខាងមុខ។
កុំស្វែងរកភាពល្អឥតខ្ចោះ ប៉ុន្តែ ត្រូវស្វែងរកការរីកចម្រើនលូតលាស់។


