❣️កុំភ្លេចគុណមនុស្សដែលជួយអ្នក ទាំងដែលអ្នកគ្មានអ្វីក្នុងដៃសូម្បីបន្តិច ក៏គេជួយអ្នករហូតទទួលបានជោគជ័យ
❣️កុំភ្លេចខិតខំប្រឹងប្រែង មនុស្សដែលបានជួយអ្នកគឺរង់ចាំផ្លូវជោគជ័យរបស់អ្នក ប្រហែលជាមិនជាប់សាច់ឈាមជាមួយអ្នក តែទុកអ្នកដូចបងប្អូន
❣️កុំភ្លេចសម្ដែងក្ដីគោរព ក្ដីស្រលាញ់ឲ្យអស់ពីចិត្ដព្រោះគេមិនត្រូវការការតបស្នងសងគុណជាមាសប្រាក់នោះទេ តែជាទឹកចិត្ដដែលអ្នកមានចំពោះគ្នា
❣️ជីវិតយើងម្នាក់ត្រូវតែមានអ្នកជួយ មានទាំងអ្នកជួយតិចជួយច្រើន ដូច្នេះហើយ ចងចាំទង្វើល្អ ចងចាំសេចក្ដីល្អ ចងចាំមិត្ដភាព ចងចាំការផ្ដល់ឲ្យពុំមានលក្ខខណ្ឌចំពោះអ្នក។
✅មនុស្សល្អៗបែបនឹងមានមិនច្រើនទេ នៅក្នុងជីវិតយើងបើមានត្រូវចងចាំហើយរក្សាជារៀងរហូត…



