លោក Lee Jae-myung បានក្លាយជាប្រធានាធិបតីថ្មីកូរ៉េខាងត្បូង

tikchhang

លោក Lee Jae-myung ដែលបានគេចផុតពីការប៉ុនប៉ងធ្វើឃាត ហើយបានឡើងលើជញ្ជាំងរដ្ឋសភាក្នុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីការពារច្បាប់អាជ្ញាសឹកពីការបង្កចលាចលនៅក្នុងប្រទេស បានក្លាយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង។

នាព្រឹកថ្ងៃទី ៤ ខែមិថុនា លោក Lee Jae-myung បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូងបានបញ្ជាក់ពីជ័យជម្នះរបស់លោក។ ការសន្យាជាច្រើនដែលលោកបានធ្វើអំឡុងយុទ្ធនាការ ត្រូវបានប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងបញ្ជាក់ជាថ្មី ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីសម្រេចបានភ្លាមៗ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូងបានបញ្ជាក់ជាផ្លូវការថា បេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោក Lee Jae-myung បានឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយទទួលបានសំឡេងគាំទ្រ ៤៩,៤២ភាគរយ។ គូប្រជែងសំខាន់របស់លោកមកពីគណបក្សអំណាចប្រជាជនគឺលោក Kim Moon-soo បានឈ្នះឆ្នោតត្រឹម ៤១,១៥ភាគរយ និងបានទទួលស្គាល់ការបរាជ័យនៅក្នុងការបោះឆ្នោត។ ចំនួនអ្នកទៅបោះឆ្នោតមានអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៧ ដោយមានចំនួនប្រហែល ៣៥ លាននាក់ក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៤៤,៣៩លាននាក់។

លោក Lee Jae-myung បានស្បថចូលកាន់តំណែងជាប្រធានាធិបតីជាមួយនឹងការបញ្ជាក់ឡើងវិញខ្លីៗពីការសន្យាសំខាន់ៗមួយចំនួនរបស់លោក រួមទាំងការកសាងប្រទេសជាតិថ្មី ការលើកកម្ពស់ការបង្រួបបង្រួមជាតិ ការប្រយុទ្ធប្រឆាំងនឹងការបែកបាក់និងភាពជ្រុលនិយម និងការប្តេជ្ញាចិត្តដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ និងគោលនយោបាយការបរទេសជាក់លាក់ដែលផ្តល់អាទិភាពដល់សន្តិភាព។

«ខ្ញុំនឹងមិនភ្លេចកាតព្វកិច្ចរបស់ប្រធានាធិបតីក្នុ ងការបង្រួបបង្រួមប្រជាជនឡើយ ខ្ញុំនឹងបំពេញកាតព្វកិច្ចទីមួយដែលប្រជាជនបានប្រគល់ឱ្យខ្ញុំ គឺការបង្ក្រាបការបះបោរ និងធានាថានឹងមិនមានរដ្ឋប្រហារយោធាដែលគំរាមកំហែងប្រជាជនដោយអាវុធ ដែលប្រជាជនខ្លួនឯងបានប្រគល់ឱ្យយោធានោះទេ។ ខ្ញុំក៏នឹងស្វែងរកកិច្ចសន្ទនារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ស្វែងរកការរួមរស់ និងសហការគ្នា ដើម្បីស���វែងរកផ្លូវឆ្ពោះទៅរកវិបុលភាពរួម»។ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូងបានបញ្ជាក់ច្បាស់ៗបែបនេះ។ 

សហគមន៍​អន្តរជាតិ​បាន​ផ្ញើ​សារ​អបអរសាទរ​ជា​លើក​ដំបូង​ដល់​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង។ សេតវិមានបានសរសើរការបោះឆ្នោតកូរ៉េខាងត្បូងថា មានភាពយុត្តិធម៌ ខណៈរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បានផ្ញើសារអបអរសាទរដល់មេដឹកនាំកូរ៉េខាងត្បូង ដោយបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សម្ព័ន្ធភាពអាម៉េរិក-កូរ៉េខាងត្បូង ដោយផ្អែកលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក និងទំនាក់ទំនងសេដ្ឋកិច្ចស៊ីជម្រៅ។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកក៏ពឹងថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Lee Jae-myung សម្ព័ន្ធភាពអាម៉េរិក-ជប៉ុន-កូរ៉េខាងត្បូង នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីជើរ៉ូ អ៊ីស៊ីបា បានសង្កត់ធ្ងន់ថា កូរ៉េខាងត្បូង និងជប៉ុនគឺជាអ្នកជិតខាងដ៏សំខាន់ ហើយនៅឆ្នាំនេះនឹងប្រារព្ធខួបលើកទី ៦០ នៃទំនាក់ទំនងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានលើកឡើងថា ប្រទេសទាំងពីរគួរតែរៀបចំកិច្ចប្រជុំកំពូលទ្វេភាគីឱ្យបានឆា��់តាមដែលអាចធ្វើទៅបាន។

ទន្ទឹមនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានបង្ហាញពីបំណងចង់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះទៅទៀត៕

Comments