ដ្ឋមន្រ្តីការបរទេសស៊ីរី ជួបប្រតិភូអ៊ីស្រាអែលនៅប៉ារីស

tikchhang

ដាម៉ាស)៖ សារព័ត៌មានរដ្ឋ SANA លោក Asaad al-Shibani ដែលជារដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី បានជួបគណៈប្រតិភូមួយក្រុមរបស់អ៊ីស្រាអែល នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការជំរុញស្ថិរភាពក្នុងតំបន់ និងភាគខាងត្បូងស៊ីរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ ២០២៥។

ក្រុមមន្ត្រី​ស៊ីរី និង​អ៊ីស្រាអែល​បាន​និង​កំពុងចរចា​គ្នា ដោយមានការសម្របសម្រួល​ពីសហរដ្ឋអាមេរិក ​លើ​ការ​បន្ថយ​ជម្លោះ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ីរី។ ជំនួបនៅប៉ារីសកាលពីថ្ងៃអង្គារ ក៏មានពិភាក្សាអំពីការធ្វើឱ្យកិច្ចព្រមព្រៀងផ្តាច់ខ្លួនឆ្នាំ ១៩៧៤ រវាងអ៊ីស្រាអែល និងស៊ីរី មានសកម្មភាពឡើងវិញ។ កិច្ចព្រមព្រៀងនេះ បង្កើតបានតំបន់ការពាររបស់អង្គការសហប្រជាជាតិ នៅក្នុងតំបន់ Golan Heights។

គួរបញ្ជាក់ថា ស៊ីរី និងអ៊ីស្រាអែល បានជួបគ្នាជាលើកទីពីរនៅក្នុងរដ្ឋធានីរបស់បារាំង ក្នុងរយៈពេលតិចជាងមួយខែ ក្រោយប្រទេសទាំងពីរ ឯកភាពបន្តការចរចារនៅខែកក្កដា៕

Comments