ទីក្រុងមូស្គូ និងទីក្រុងគៀវព្រមព្រៀងគ្នា ​ ​

tikchhang

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន បានព្រមព្រៀងគ្នាលើការផ្លាស់ប្តូរ អ្នកទោសដ៏ធំបំផុត របស់ពួកគេគិតចាប់តាំងតែ ពីពេលដែលសង្គ្រាម បានផ្ទុះឡើង។


លោក Vladimir Medinsky ដែលជាប្រធានគណៈប្រតិភូ របស់ទីក្រុងមូស្គូគឺជាអ្នក ដែលបានចេញ មកនិយាយអះអាង កាលពីថ្ងៃចន្ទបន្ទាប់ពីកិច្ចចរចាជុំទីពីរ នៅទីក្រុងអ៊ីស្តង់ប៊ុល។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីការចរចា លោក Medinsky បាននិយាយថាក្រុមអ្នកទោស ទាំងអស់ដែលមាន អាយុក្រោម២៥ឆ្នាំ នឹងត្រូវបានផ្លាស់ប្តូរទាំងអស់ ។

យោងតាមលោក Medinsky ប្រទេសរុស្ស៊ីនឹងប្រគល់សាកសព ទាហានអ៊ុយក្រែន ចំនួន៦,០០០ នាក់ ជាឯកតោភាគីទៅទីក្រុងគៀវ នៅសប្តាហ៍ក្រោយ សម្រាប់ការបញ្ចុះសពឱ្យបានត្រឹមត្រូវផងដែរ។


ទាក់ទិននឹង អនុស្សរណៈនេះផងដែរ លោក Medinsky បាននិយាយថា រុស្ស៊ី បានផ្តល់ឲ្យអ៊ុយក្រែន នូវសេចក្តីព្រាង នៃសំណើដំណោះស្រាយ ដែលមានផ្នែកលម្អិត ចំនួនពីរផងដែរ ។

ក្នុងនោះសំណើទីមួយ ផ្តោតលើការសម្រេច បាននូវសន្តិភាព យូរអង្វែងពិតប្រាកដ ហើយទីពីរគូសបញ្ជាក់ ពីជំហានឆ្ពោះទៅរកបទឈប់បាញ់ ពេញលេញ ដោយផ្តល់នូវផ្លូវជាច្រើន ។ លោកក៏បាននិយាយដែរថា គណៈប្រតិភូអ៊ុយក្រែន បានយកឯកសារ នេះទៅពិនិត្យ ហើយនឹងផ្តល់ការឆ្លើយតប របស់ខ្លួននៅពេល ដែលការវាយតម្លៃត្រូវ បានបញ្ចប់ ៕

Comments