
របៀបធ្វើ ឆាម្ទេសសាច់ចិញ្ច្រាំ
-------------------
#គ្រឿងផ្សំ
- សាច់ជ្រូកចិញ្រ្ចាំ ១០០ ក្រាម
- ខ្ទឹមស ៥០ ក្រាម
- ខ្ទឹមក្រហម ៣០ ក្រាម
- ម្ទេសឆ្អេីរ ៣០ ផ្លែ
- ម្ទេសក្រៀម ២០ ផ្លែ
- កាពិ ១ស្លាបព្រាបាយ
- ទឹកត្រី ៥ស្លាបព្រាបាយ
- ទឹកអំពិលទុំ ៤ស្លាបព្រាបាយ
- ស្ករត្នោត ៥ ស្លាបព្រាបាយ
- ប្រេងឆា ១/២ ចានចង្កិះ
#របៀបធ្វើ
- លីងម្ទេសឆ្អើរ ម្ទេសក្រៀម (ម្តងមួយមុខៗ)ឲ្យស្រួយល្អ។
- លីងខ្ទឹមក្រហម និងខ្ទឹមសឲ្យឡើងពណ៌ក្រឡាត។
- បុកម្ទេសទាំងអស់ឲ្យម៉ដ្ឋ រួចដាក់ខ្ទឹមចូលបុកឲ្យល្អិតសឹមដាក់កាពិចូលបុកជាមួយគ្នាឲ្យបែកសព្វល្អ។
- ដាំខ្ទះដាក់ប្រេងឆា រួចដាក់ម្ទេសបុកចូលឆាប្រហែល ១-២នាទីសឹមដាក់ សាច់ជ្រូកចូលឆាឲ្យសព្វល្អនឹងចេញខ្លាញ់ពីសាច់បន្តិច។
- បន្ទាប់មកបន្ថែមទឹកបន្តិចឆាឲ្យសព្វ សឹមដាក់ស្ករ ទឹកត្រី និងទឹកអំពិលទុំចូលឆាឲ្យឡើងស្ងួតបន្តិចជាការស្រេច៕
- ទទួលទានជាមួយបន្លែស្រស់ និងស្បែកជ្រូកបំពងកាន់តែឆ្ងាញ់។
អ្នកស្រី សុគន្ធារី


