បាយស្រូប រឺបាយបឋម ឆ្ងាញ់ហេីយ

tikchhang

*របៀបធ្វេីបាយស្រូប រឺបាយបឋម ឆ្ងាញ់ហេីយអស់លុយតិច


    គ្រឿងផ្សំ:

-សាច់ជ្រូក យកសាច់ជាប់ខ្លាញ់ កន្លះគីឡូ

- សាច់ជ្រូកជាប់ខ្លាញ់ចិញ្ច្រាំ កន្លះខាំ

- ពងទា ៤ គ្រាប់

- ស្លឹកខ្ទឹម ២ ដើម

- ស្បែកជ្រូកបន្តិច

- ត្រសក់, ការ៉ុត

- ខ្ទឹមក្រហម

- ខ្ទឹមសរ

- ក្រូចឆ្មារ

- អំបិល

- ម្សៅស៊ុប

- ស្ករត្នោត

- ប្រេងខ្យង

- ទឹកដោះគោឆៅ 

- កន្លះកូនចាន

- ប្រេងអូលីវ (ឬក៏ប្រើប្រេងធម្មតាក៏បាន)។


    របៀបធ្វើ:

   +របៀបប្រឡាក់សាច់:

-យកសាច់ជ្រូកហាន់ ជាបន្ទះស្តើងៗ ប្រឡាក់ប្រេងខ្យង ម្សៅស៊ុប ស្ករត្នោត ទុកចោលមួយយប់។


    +របៀបធ្វើជ្រក់:

ចិតត្រសក់ និង ការ៉ុត ជាចំណិតស្តើងៗ រួចដាក់អំបិល ស្ករ និង ក្រូចឆ្មារ ភ្លក្សល្មមជូរប្រៃផ្អែម ហើយច្របាច់តិចៗឱ្យចូលជាតិ ។ បន្ទាប់មក ដាក់ខ្ទឹមសរចិញ្ច្រាំ និង ខ្ទឹមក្រហម ហាន់ស្តើងៗលាយចូលគ្នា រួចយកទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់មួយយប់។

    +របៀបចៀនសាច់ឱ្យទន់ និង ឆ្ងាញ់មានជាតិ:

-ចាក់ប្រេងអូលីវ ឬ ប្រេងឆាធម្មតា ចូលប្រហែលកន្លះកូនចានចង្កឹះ ដាក់ឱ្យក្តៅ រួចដាក់សាច់ចូលចៀន ។ ចៀនបានមួយត្រលប់ហើយ ចាក់ទឹកដោះគោឆៅចូលរំងាស់វា និង បើកភ្លើងចង្ក្រាន្តល្មមៗ តិចៗ ។ រំងាស់ទាល់តែដាច់ទឹក នៅសល់តែប្រេង និង សាច់ឡើងក្រហមឈ្ងុយ សឹមលើកសាច់ឡើងទុកមួយឡែក (ធ្វើបែបនេះសាច់ទន់ ហើយឈ្ងុយឆ្ងាញ់ មានជាតិ) ។


   +របៀបធ្វើទឹកខ្លាញ់ស្រូបលើបាយ:

1. យើងអាចយកទឹកប្រេងដែលចៀនសាច់នៅសល់ មកឆាជាមួយខ្ទឹមសរឱ្យឈ្ងុយ សឹមចាក់សាច់ជ្រូកចិញ្ច្រាំ និងស្បែកជ្រូកចូលគ្នា រួចឆាឱ្យឆ្អិន។ ដាក់ប្រេងខ្យង ម្សៅស៊ុប ស្ករ រំងាស់បន្តិច រួចគោះពងទាវ៉ៃឱ្យសព្វ លាយទឹកបន្តិចប្រហែល ៣ ស្លាបព្រា រួចចាក់​ពងទាចូលសាច់ឆាម្តងបន្តិចៗ (កូរបណ្តើរ ចាក់ចូលបណ្តើរ) រួចបិទភ្លើង ចាក់ស្លឹកខ្ទឹមចូល ។ ចៀនពងទាស្តើងៗមិនបាច់ដាក់គ្រឿងទេ។


2. បន្ទាប់ពីធ្វើគ្រឿងផ្សំផ្សេងៗរួចរាល់ យើងដួសបាយដាក់ចាន យកពងទាដែលចៀន និង សាច់ជ្រូក ហាន់ស្ដើងដាក់ពីលើ ហើយចុងក្រោយស្រូបទឹកខ្លាញ់ ដាក់ជ្រក់ ជាការស្រេច។ 

   **បញ្ចាក់៖ សម្រាប់គ្រឿងផ្សំអាចតំរូវទៅតាមការចូលចិត្ត តែហាមធ្វើប្រៃ (ព្រោះយើងញុំាជាមួយសាច់ ទឹកខ្លាញ់ និង ជ្រក់ទៀត

#food

#cambodianfood

#yummy

#yummyfood

#cooking

#eating

#share

Comments