
របៀបធ្វើ ត្រីរ៉ស់ឆាសៀងផ្អែម
------------------
#គ្រឿងផ្សំ
- ត្រីរ៉ស់ ៥០០ក្រាម(កាត់កង់ៗក្រាស់ល្មម)
- សៀងផ្អែម ២ស្លាបព្រាបាយ
- គិនឆាយដេីមតូច ៤០០ក្រាម(ហាន់វែងៗល្មម)
- ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
- ម្សៅ(បំពង) ១ចានចង្កិះ
- ស្ករ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ម្ទេសម៉ាឡេ ៤ផ្លែ(ហាន់បញ្ឆិតៗ)
#របៀបធ្វើ
- យកត្រីប្រលាក់ជាមួយម្សៅបំពងឲ្យសព្វល្អ រួចដាំប្រេងឆាឲ្យក្តៅ(ប្រេងឆាច្រេីន) ដាក់ត្រីចូលបំពងឲ្យឆ្អិនស្រួយល្អ។
- ដាំខ្ទះដាក់ប្រេងឆាបន្តិច ដាក់ខ្ទឹមចូលឆាឲ្យឈ្ងុយនឹងឡើងពណ៌ក្រឡាតសឹមដាក់ប្រេងខ្យង ស្ករ ទឹកសុីអ៊ីវ និងសៀងផ្អែមឆាចូលគ្នាឲ្យសព្វល្អ។
- បន្ទាប់មកដាក់ត្រីបំពងចូលឆា៤-៥ត្រឡប់ឲ្យសព្វជាមួយគ្រឿងផ្សំសឹមដាក់គិនឆាយ និងម្ទេសចូលឆា៣-៤ត្រឡប់ទៀតជាការស្រេច៕
អ្នកស្រី សុគន្ធារី


