រៀបចំសឡាតជើណាហ្សះហ្គែប តាមម៉ាស្ជិតរៀងៗខ្លួន ដល់វីរកងទ័ពខ្មែរឥស្លាមយើង ទីន រ៉សេត

tikchhang

(ភ្នំពេញ)៖ លោក យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅថ្ងៃថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បានអំពាវនាវដល់ គណៈអុីម៉ាំ រាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអុីម៉ាំម៉ាស្ជិតទូទាំងប្រទេស គួរលៃលករៀបចំសឡាតជើណាហ្សះហ្គែប (ថ្វាយបង្គំជូនពរជ័យដល់សពក្នុងផ្លូវសាសនាឥស្លាម) តាមម៉ាស្ជិតរៀងៗខ្លួនទូទាំងប្រទេស ដល់វីរកងទ័ពខ្មែរឥស្លាមយើង ទីន រ៉សេត (ប្រាក់ ពិសិដ្ឋ) ដែលបានពលីនៅសមរភូមិមុខប្រឆាំងការឈ្លានពានពីបច្ចាមិត្ត ក្រោយថ្វាយបង្គំថ្ងៃសុក្រនេះរួច។

ករណីនេះ គណៈអុីម៉ាំម៉ាស្ជិតភូមិឈើទាលភ្លោះ ស្រុកឆ្លូង ខេត្តក្រចេះ ក៍ត្រូវរៀបចំដូចគ្នានេះដែរ ព្រោះជាកន្លែងដែលវីរកងទ័ពខ្មែរឥស្លាមយើងស្នាក់នៅ អីចឹងត្រូវធ្វើឲ្យបានអធិកអធម និងស្នើរសុំអ្នកភូមិព្រែកសាម៉ាន់ទាំងអស់ ចូលរួមថ្វាយបង្គុំឲ្យបានច្រើនកុះករ ដើម្បីជាការលើកកិត្តិយស និងសុំពីអល់ឡោះជាម្ចាស់ទទួលយកអាម៉ាល់ (ផលបុណ្យ) និងម៉ាអាហ្វទូសា ( អភ័យទោស) ដល់វីរកងទ័ពនៃយើង និងសុំបញ្ចូលក្នុងសួរគាផងចុះ ( ឋានសួគ៍ ) ។

សូមជម្រាបថា បើតាមការឲ្យដឹងពីអ្នកភូមិដែលដឹងលឺពីក្រុមគ្រួសាររបស់វីរៈទ័ពខ្មែរឥស្លាមយើង បានឲ្យភ្នាក់ងារ Fresh News ដឹងថា ស្វាមីគាត់ត្រូវបានសត្រូវបាញ់ត្រូវមួយគ្រាប់ តែមិនស្លាប់ទេ បុន្តែដោយសារសន្ធឹកគ្រាប់ហោះមកដូចទឹកភ្លៀង គាត់បានគេចពីគ្រាប់កាំភ្លើងដែលសម្រុកបាញ់មកលើគាត់ បណ្ដាលជ្រុលជើងធ្លាក់ជ្រោះបាត់ខ្លួនតែម្ដង តែព័ត៌មាននេះ មិនទាន់ជាផ្លូវការនៅឡើយទេ ៕

Comments