មាន់ដុត ទឹកឃ្មុំ រសជាតិឆ្ងាញ់រហូតដល់លិឍដៃ 😋

tikchhang

មាន់ដុត ទឹកឃ្មុំ រសជាតិឆ្ងាញ់រហូតដល់លិឍដៃ 😋


របៀបធ្វើ ៖ មាន់ដុតទឹកឃ្មុំ (Honey roasted chicken)


#គ្រឿងផ្សំសម្រាប់មាន់

- មាន់ 1 

- ទឹកឃ្មុំ 1 ស្លាបព្រាបាយ

- អំបិល 1/2 ស្លាបព្រាកាហ្វេ

- ម្រេច 1 ស្លាបព្រាកាហ្វេ

- ម្ទេសម៉ដ្ធ 2 ផ្លែ

- ខ្ទឹមសចិញ្រ្ចាំ 4 កំពិស

- ប្រេងខ្យង 1 ស្លាបព្រាបាយ

- ប្រេងឆា 1 ស្លាបព្រា


#ទឹកជ្រលក់:

- ទឹកឃ្មុំ 1 ស្លាបព្រាបាយ

- ស្ករ 1 ស្លាបព្រាបាយ

- ទឹកក្រូចឆ្មា 1 ស្លាបព្រាបាយ

- ទឹកត្រី 2 ស្លាបព្រាបាយ

- ម្ទេស 2 ផ្លែ

- ខ្ទឹមសចិញ្រ្ចាំ 4 កំពិស

- ប្រេងឆា 1 ស្លាបព្រា


#វិធីចំអិនសាច់មាន់:

- លាយ ទឹកឃ្មុំ អំបិល ម្រេច ម្ទេសម៉ដ្ធ ខ្ទឹមសចិញ្រ្ចាំ ប្រេងខ្យង ចូលគ្នាអោយសព្វ។

- យកមាន់ដែលលាងស្អាតមកប្រលាក់ ជាមួយគ្រឿងផ្សំដែលលាយ រួចអោយសព្វ ទុកចោលយ៉ាងហោចណាស់មួយម៉ោង ដើម្បីអោយចូល ជាតិល្អ។

- យកក្រដាស់អាលុយមីញូម រុំមាន់បីបួនជុំ រួចយកថាសមួយដាក់មាន់ ដែលរុំរួច បន្ថែមទឹកបន្តិច រួចយកទៅដាក់ក្នុង oven ដោយបើកកំដៅ 400c រយៈពេលប្រហែល 1/2 ម៉ោង ត្រឡប់មាន់ម្តង រួចហើយ 1/2 ម៉ោង ត្រឡប់មាន់ម្តងទៀត។

- យកមាន់ដែលដុតរួច ទៅអាំងលើចង្គ្រានធ្យូង រហូតដល់មាន់ក្រហម ល្អ ប្រហែលជា 1/2 ម៉ោង (ការចំអិនមាន់គឺអាស្រ័យលើទំហំមាន់ លៃយ៉ាងណាអោយឆ្អឹនល្អ)។


#វិធីទឹកជ្រលក់:

- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស បំពងអោយក្រហម បន្ថែរសជាតិដោយ ទឹកឃ្មុំ ស្ករ ទឹកក្រូចឆ្មា ទឹកត្រី ម្ទេស ទុកអោយពុះ ភ្លក្ស រសជាតិតាមចំនូលចិត្តជាការស្រេច

Comments