អ៊ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់

tikchhang

(ហ្ស៊េរុយសាឡិម)៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz នៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះបានទទួលស្គាល់ថាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអ៊ីស្រាអែលអាចវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Israel Katz បានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារបង្ការទុកមុនប្រឆាំងអ៊ីរ៉ង់ ការវាយប្រហារដោយមីស៊ីល និងដ្រូនប្រឆាំងនឹងអ៊ីស្រាអែល និងប្រជាជនស៊ីវិលរបស់ អ៊ីស្រាអែលត្រូវបានរំពឹងថាអាចនឹងកើតឡើងក្នុងពេលភ្លាមៗ ហើយអ៊ីស្រាអែលត្រូវបានដាក់គ្រាមានអាសន្ន»។ មន្ត្រីអ៊ីស្រាអែលម្នាក់បានឱ្យដឹងថាអ៊ៅស្រាអែលបានបើកការវាយប្រហារលើ ទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់រាប់សិបកន្លែង ខណៈប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ក្នុងរដ្ឋធានីតេហេរ៉ង់ និងប្រព័ន្ធការពារដែនអាកាសត្រូវបានដាក់ឱ្យ ធ្វើប្រតិបត្តិការពេញលេញ១០០ភាគរយ។

ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់នោះទេ៕​

Comments