ជេីង​មាន់​អប់ម្ទេស

tikchhang

របៀបធ្វើ​ ជេីង​មាន់​អប់ម្ទេស (មួយមុខនេះ​ហូបលេងក៏បាន​ ក្លែម​កាន់​តែ​ឆ្ងាញ់​😋😜🥵)

-------------

#គ្រឿងផ្សំ

- ជើងមាន់ ១ គីឡូក្រាម

-​ គល់​ស្លឹកគ្រៃ ៤ដើម

- រំដេង​ ១ដុំតូច

- ខ្ទឹម​ក្រហម​ ៧ដុំ

-​ ខ្ទឹមស ១០កំពឹស

- ម្ទេស ២០ផ្លែ​

- ម្ទេសក្រៀម ២០ផ្លែ

- ម្ទេសខៀវតូចៗ​ ២០ផ្លែ

- ស្លឹកក្រូចសេីច ១០សន្លឹក

- ស្លឹក​ម្រះព្រៅ​ ១ក្តាប់តូច

- ទឹកប្រេងខ្យង​ ៣ស្លាបព្រាបាយ

- ទឹកត្រី ១ស្លាបព្រាបាយ

- អំបិល ១ស្លាបព្រាកាហ្វេ

- ម្សៅស៊ុប​ ២ស្លាបព្រាបាយ

- ស្ករ​ ២ស្លាបព្រាបាយ


#របៀបធ្វើ​

-​ ជេីង​មាន់​កាត់​ក្រចកចេញ​ រួច​យកទៅ​ច្របាច់​ជាមួយ​អំបិល​ឲ្យ​សព្វ​សឹមលាងទឹកចេញ​ បន្ទាប់​មក​ច្របាច់​ជាមួយ​ទឹក​ខ្មះ​រួច​លាងទឹក2-3ទឹក​ទៀត​ រួច​ទុក​ឲ្យ​ស្រស់​ទឹក​។ 

-​ បុក​ម្ទេស​ក្រៀម​ ម្ទេស​ស្រស់​ឲ្យ​ម៉ដ្ឋ​ បន្ទាប់​មកដាក់​គល់​ស្លឹក​គ្រៃ​ រំដេង​ ស្លឹក​ក្រូច​សើច​(4សន្លឹក​)​បុក​ជាមួយ​គ្នា​ឲ្យ​ម៉ដ្ឋ​ សឹមដាក់​ខ្ទឹម​ក្រហម​ ខ្ទឹម​សចូលបុក​ឲ្យ​ល្អិត។ 

-​ ដាំខ្ទះ​ ដាក់ជេីង​មាន់​ គ្រឿង​បុក​ ស្ករ​ អំបិល​ ទឹក​ត្រី​ ម្សៅ​ស៊ុប​ និង​ប្រេង​ខ្យង​ចូល​កូរ​ឲ្យ​សព្វ​ល្អ​ គ្រប​ឲ្យ​ជិត​ ទុក​ឲ្យ​ស្ងួត​ទឹក​ដែល​ចេញ​ពី​សាច់​បន្តិច​។ 

-​ បន្ទាប់​មក​បន្ថែម​ទឹក​ជា​ រំងាស់​ឲ្យ​ឆ្អិន​សាច់​ផុយល្អ​ និង​ស្ងួត​ទឹក​(ប្រហែល​ 15-20នាទី​)​ រួច​ដាក់​ម្ទេស​ខៀវ​ ស្លឹក​ក្រូច​សើច​ ម្រះព្រៅ​ចូល​កូរ​ឲ្យ​សព្វ​ ទុក​ឲ្យ​ស្ងួត​ទឹក​ជាការ​ស្រេច​៕


អ្នក​ស្រី​ សុគន្ធារី

Comments