
របៀបធ្វើ ជេីងមាន់អប់ម្ទេស (មួយមុខនេះហូបលេងក៏បាន ក្លែមកាន់តែឆ្ងាញ់😋😜🥵)
-------------
#គ្រឿងផ្សំ
- ជើងមាន់ ១ គីឡូក្រាម
- គល់ស្លឹកគ្រៃ ៤ដើម
- រំដេង ១ដុំតូច
- ខ្ទឹមក្រហម ៧ដុំ
- ខ្ទឹមស ១០កំពឹស
- ម្ទេស ២០ផ្លែ
- ម្ទេសក្រៀម ២០ផ្លែ
- ម្ទេសខៀវតូចៗ ២០ផ្លែ
- ស្លឹកក្រូចសេីច ១០សន្លឹក
- ស្លឹកម្រះព្រៅ ១ក្តាប់តូច
- ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ២ស្លាបព្រាបាយ
- ស្ករ ២ស្លាបព្រាបាយ
#របៀបធ្វើ
- ជេីងមាន់កាត់ក្រចកចេញ រួចយកទៅច្របាច់ជាមួយអំបិលឲ្យសព្វសឹមលាងទឹកចេញ បន្ទាប់មកច្របាច់ជាមួយទឹកខ្មះរួចលាងទឹក2-3ទឹកទៀត រួចទុកឲ្យស្រស់ទឹក។
- បុកម្ទេសក្រៀម ម្ទេសស្រស់ឲ្យម៉ដ្ឋ បន្ទាប់មកដាក់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច(4សន្លឹក)បុកជាមួយគ្នាឲ្យម៉ដ្ឋ សឹមដាក់ខ្ទឹមក្រហម ខ្ទឹមសចូលបុកឲ្យល្អិត។
- ដាំខ្ទះ ដាក់ជេីងមាន់ គ្រឿងបុក ស្ករ អំបិល ទឹកត្រី ម្សៅស៊ុប និងប្រេងខ្យងចូលកូរឲ្យសព្វល្អ គ្របឲ្យជិត ទុកឲ្យស្ងួតទឹកដែលចេញពីសាច់បន្តិច។
- បន្ទាប់មកបន្ថែមទឹកជា រំងាស់ឲ្យឆ្អិនសាច់ផុយល្អ និងស្ងួតទឹក(ប្រហែល 15-20នាទី) រួចដាក់ម្ទេសខៀវ ស្លឹកក្រូចសើច ម្រះព្រៅចូលកូរឲ្យសព្វ ទុកឲ្យស្ងួតទឹកជាការស្រេច៕


