ឆាក្តៅ​គ្រឿង​ក្នុង​មាន់

tikchhang

របៀបធ្វើ​ ឆាក្តៅ​គ្រឿង​ក្នុង​មាន់

---------------------

#គ្រឿងផ្សំ​

- កោះ​ថ្លេីមមាន់ ៨០០ ក្រាម

- ខ្ទឹមស ១០កំពឹស (ចិញ្ច្រាំ​)

- ម្ទេសក្រហម ១៥ គ្រាប់ (ហាន់​បញ្ឆិត​ៗ)

-​ គល់ស្លឹកគ្រៃ ៥ដើម (ហាន់ស្តេីងៗ​)

-​ ស្លឹកក្រូចសេីច​ ៥​សន្លឹក​

- ទឹកត្រី​ ១ស្លាបព្រាបាយ 

- ស្ករស ១ស្លាបព្រាបាយ

-​ ម្សៅស៊ុប​ ១​ស្លាប​ព្រា​កាហ្វេ​

- ប្រេង​ខ្យង​ ២ស្លាបព្រាបាយ 

- ប្រេងឆា ៣ស្លាបព្រាបាយ

-​ ទឹក​ ៥ស្លាបព្រាបាយ

-​ ខ្ញី​ ១ដុំ​ (ហាន់ស្តេីងៗ​)

-​ ដេីម​ខ្ទឹម​ ៣​ ដេីម


#របៀបធ្វើ​

-​ បុកខ្ទឹម​ និង​ម្ទេស​ជា​មួយ​គ្នា​​ឲ្យ​ល្អិត​។ 

-​ លាង​សម្អាត​សាច់​ឱ្យ​សា្អត។ ដាំទឹកដាក់ខ្ញី​ ស្លឹក​ខ្ទឹម​ដាំទឹកឲ្យពុះ​រួច​ដាក់​សាច់​ចូល​ស្រុះប្រហែល​ ៣នាទី​រួច​ស្រង់​ចេញ​លាង​សម្អាត​ម្តង​ទៀត​។ 

-​ ដាំខ្ទះ​ដាក់​ខ្ទឹម​ចិញ្ច្រាំ​ចូល​ឆារហូត​ប្រែពណ៌​ សឹម​ដាក់​សាច់​ចូល​ឆា​ឱ្យ​សព្វ​នឹង​ស្ងួត​ទឹក​បន្តិច​ សឹម​បន្ថែម​ទឹក​ ស្ករ​ ប្រេង​ខ្យង​ ម្សៅស៊ុប​ និង​ទឹក​ត្រី​ឆាចូលគ្នា​ឱ្យ​សព្វ​ល្អ​រហូត​ដល់​សាច់​ឆ្អិន​។ 

-​ បន្ទាប់​មក​ដាក់​គល់ស្លឹកគ្រៃ​ ស្លឹក​ក្រូចសើច​ និង​ម្ទេស​ចូល​ឆា​ ៥-៦ត្រឡប់​ភ្លក់​រសជាតិ​តាម​ចំណូល​ចិត្ត​ជាការស្រេច​៕


អ្នក​ស្រី​ សុគន្ធារី

Comments