ការកែសម្រួលសព្វាវុធធុនធ្ងន់រវាងកម្ពុជា-ថៃ

tikchhang

(បាងកក)៖ នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥នេះ កាសែតថៃ The Nation បានរាយការណ៍ថា កងទ័ពកម្ពុជា និងថៃ បានព្រមព្រៀងគ្នាចាប់ផ្តើមអនុវត្ត ដំណាក់កាលដំបូង នៃដំណើរការដកសព្វាវុធធុនធ្ងន់ចេញពីព្រំដែន នៅម៉ោង 00៖00 ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយចាប់ផ្តើមជាមួយការដកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត។


សូមជំរាបថាកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥​ កម្ពុជាបានកែសម្រួលយុទ្ធោបរកណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា និងថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ព្រំដែន៕









Comments