(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃសៅរ៍ ទី១៣ ខែធ្នូ បាននិយាយថាអ្នកនេសាទហ្វីលីពីន ៣នាក់បានរងរបួស និងទូកនេសាទ ២គ្រឿងបានរងការខូចខាតខ្លាំងគួរសម នៅពេលនាវាឆ្មាំសមុទ្រចិន បាញ់ កាណុងបាញ់ទឹកដាក់ នៅឯតំបន់ថ្មប៉ប្រះទឹកមានជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
តាមឆ្មាំសមុទ្រហ្វីលីពីន ទូកនេសាទហ្វីលីពីនជាច្រើនគ្រឿងដែលកំពុងធ្វើការនេសាទនៅក្បែរតំបន់ថ្មប៉ប្រះទឹក Sabina Shoal បានរងការវាយប្រហារដោយកាណុងបាញ់ទឹក និងសកម្មភាពរាំងខ្ទប់ ពីសំណាក់នាវាឆ្មាំសមុទ្រចិនកាលពីថ្ងៃសុក្រម្សិលមិញ។ បន្ថែមពីលើនេះ ទូកតូចមួយគ្រឿងរបស់នាវាឆ្មាំសមុទ្រចិនក៏បានកាត់ផ្ដាច់យុថ្ការបស់ទូកនេសាទហ្វីលីពីនជាច្រើន និងបង្កគ្រឿងថ្នាក់ដល់អ្នកនៅលើ ទូកផងដែរ។
ខាងស្ថានទូតចិនក្នុងទីក្រុងម៉ានីល ភ្លាមៗមិនបានធ្វើអត្ថាធិប្បាយអ្វីទេ នៅពេលត្រូវបានសាកសួរអំពីការអះអាងរបស់ឆ្មាំសមុទ្រហ្វីលីពីន។ តែកាលពីថ្ងៃសុក្រ ឆ្មាំសមុទ្រចិនបាននិយាយថាខ្លួនបានបណ្ដេញ នាវាហ្វីលីពីនជាច្រើនគ្រឿងឱ្យចេញទៅឆ្ងាយ និងបានចាត់វិធានការគ្រប់គ្រងស្ថានការណ៍៕




